开启辅助访问
 找回密码
 立即注册
សភាពាណិជ្ជកម្មកម្ពុជាទាក់ទាញវិនិយោគិនចិន…
2024-9-7 12:30| 发布者: 谁予我拥| 查看: 193 |原作者: 谁予我拥|来自: https://www.jianhuadaily.com/20240905/253965
东南亚信息港 首页 柬埔寨站 查看内容
摘要 : សភាពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តដល់ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃ…

សភាពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តដល់ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃ ឱ្យជួយណែនាំវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនិងរកស៊ីនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី​ទាំងក្នុងតំបន់និងសកលលោក។​

ជំនួបពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជានិងប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃ

កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានទទួលជួបនិងពិភាក្សាការងារជាមួយលោក ចូវ មីនហាវ (Zhou Minhao) ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង ​បានលើកឡើង​​អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិនក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រលើវិស័យអាទិភាពចំនួន៦ រួមមាន​កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និង ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោកក៏បានលើកឡើងអំពីវិនិយោគិនបរទេសដែលអាចបណ្តាក់ទុនវិនិយោគ១០០% និងទទួលបានការលើកទឹកចិត្តកម្រិតខ្ពស់ ព្រមទាំងមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក ខណៈកម្ពុជានិងចិនមានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គំនិតផ្តួចផ្តើម “ផ្លូវមួយ ខ្សែក្រវាត់មួយ” កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កិច្ចព្រមព្រៀងសេរីចិន-អាស៊ាន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

លោក ចូវ មីនហាវ បានលើកឡើង អំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជាចិននិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះការវិនិយោគផ្ទាល់និងទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងជាលំដាប់។ លោកបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះផលិតផលកសិកម្មកម្ពុជា ហើយលើកទឹកចិត្តកម្ពុជាក្នុងការនាំចេញផលិតផលទាំងនេះទៅកាន់ទីផ្សារសៀងហៃតាមរយៈយន្តការដែលមានស្រាប់និងតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លោក Zhou Minhao ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃ

លោកលើកឡើងថា ក្រុមហ៊ុនសៀងហៃមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ថែមទាំងទទួលបានជោគជ័យយ៉ាងខ្លាំងទៀតផង ដែលនេះជាសក្ខីភាពដ៏ល្អមួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សៀងហៃឱ្យកាន់តែល្អប្រសើរ។

លោក ចូវ មីនហាវ ក៏អញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចេញនាំចូលចិនលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃប្រទេសចិននាខែវិច្ឆិកាខាងមុខ។

សៀងហៃគឺជាទីក្រុងសេដ្ឋកិច្ចរបស់ចិនដ៏សំខាន់មួយលើវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និង កម្មន្តសាល៕


路过

雷人

握手

鲜花

鸡蛋