开启辅助访问
 找回密码
 立即注册
រយៈពេល ១២ ខែកម្ពុជានាំចេញអង្ករជាង ៧០ ម៉ឺនតោននិងស្រូវជាង ៥ លានតោន
2024-9-18 20:30| 发布者: 月迷津渡| 查看: 899 |原作者: 月迷津渡|来自: https://www.jianhuadaily.com/20240917/255644
东南亚信息港 首页 柬埔寨站 查看内容
摘要 : សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានឱ្យដឹងថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤…

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានឱ្យដឹងថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញ​អង្ករ​ជាង ៧០ ម៉ឺន​តោននិងស្រូវជាង ៥​ លានតោនទៅ​កាន់​ទី​ផ្សារបរទេស។

លោកឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានថ្លែង​ថា នៅ​​ក្នុង​រយៈ​ពេល ១២​ ខែ (ខែសីហា ២០២៣ ដល់ខែសីហា ២០២៤) កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​បាន​ជាង ៧០៥ ៦៣៨ តោននិងស្រូវ ៥ ០២៧ ៣៦៩ តោនទៅ​កាន់​ទី​ផ្សារបរទេស ដែលនេះជាសមិទ្ធផលថ្មីមួយនៃភាពរីកចម្រើនគួរឱ្យកត់សម្គាល់ផ្នែកនាំចេញអង្ករនៃរាជរដ្ឋាភិបាលនីតិកាលទី៧។

លោកបាន​គូស​បញ្ជាក់​​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជាទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ​តាមរយៈ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​គោល​នយោបាយ​ស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ដែលអនុម័តដោយគណរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុងគោលបំណង​ជំរុញ​ការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះនិងទំហំថ្មីមួយ ដើម្បីពង្រឹងនិងពង្រីក​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ចផង ព្រម​ទាំង​ល្បឿននៃការកាត់បន្ថយភាពក្រីក្រនិងលើកតម្កើងជីវភាពរបស់ប្រជាជន​ផងដែរ។

ជាក់ស្តែង តាមរយៈគោលនយោបាយដ៏មានសារៈសំខាន់នេះ ផលិតកម្មស្រូវនៅក្នុងឆ្នាំ២០១០-២០១១ មាន បរិមាណត្រឹមតែ ៧,៣ លានតោនស្រូវសើម ហើយការនាំចេញអង្ករបានត្រឹមតែ ១៣ ០០០ តោននិងស្រូវ ២០ ០០០ តោននៅឆ្នាំ២០០៩។

តាមរយៈគោលនយោបាយដាក់​ចេញដោយ​រាជរដ្ឋាភិបាល​ បានជំរុញឱ្យមានការរីកចម្រើនជាជំហានៗ តួយ៉ាងផលិតកម្មស្រូវ​បានកើនដល់ ១២,៤៥ លានតោនស្រូវសើមនៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ ០០០ តោន  គិតជាទឹកប្រាក់បានចំនួន ៤៦៦ លានដុល្លារអាម៉េរិក និង​បាននាំចេញស្រូវចំនួន ៤,៣៩ លានតោន គិតជាទឹកប្រាក់បានចំនួន ១,៣២ ប៊ីលានដុល្លារអាម៉េរិក។ ជារួម ការនាំចេញស្រូវនិងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១,៧៩ ប៊ីលានដុល្លារអាម៉េរិក។

ជា​មួយ​គ្នា​នោះ រយៈ​ពេល​ ១០​ ឆ្នាំ កម្ពុជា​ក៏​អាច​ពង្រីកគោល​ដៅទីផ្សារនាំចេញ ដែល​មានការ​កើន​ពីចំនួន ៣៥ គោលដៅនៅឆ្នាំ២០១០ រហូតដល់ ១២១ គោលដៅត្រឹមឆ្នាំ២០២៣។

គិតត្រឹមឆមាសទី១នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករទៅកាន់ ៦៣ ប្រទេសនិងតំបន់សរុប ៣៣,៨៦ ម៉ឺនតោន នាំចេញស្រូវចំនួន ២៥២ ម៉ឺនតោន ទាំងអង្ករនិងស្រូវសរុបជាទឹកប្រាក់ចំនួន ៩៧៤ លានដុល្លារអាម៉េរិក៕


路过

雷人

握手

鲜花

鸡蛋