开启辅助访问
 找回密码
 立即注册
កម្ពុជាជំរុញការនាំចេញ ផលិតផលកសិកម្ម ទៅកាន់ទីផ្សារអាម៉េរិក
2024-9-21 08:30| 发布者: 逗妇乳| 查看: 849 |原作者: 逗妇乳|来自: https://www.jianhuadaily.com/20240920/255953
东南亚信息港 首页 柬埔寨站 查看内容
摘要 : តាមរយៈជំនួបពាណិជ្ជកម្មអាម៉េរិក- កម្ពុជាឆ្នាំ២០២៤ នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាម៉េរិក…

តាមរយៈជំនួបពាណិជ្ជកម្មអាម៉េរិក- កម្ពុជាឆ្នាំ២០២៤ នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាម៉េរិក សភាពាណិជ្ជកម្មកម្ពុជាបានធ្វើការណែនាំនិងជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាម៉េរិក។

 

លោក ​តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ក្នុងឱកាសដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាទស្សនកិច្ចនៅអាម៉េរិកនិងចូលរួមកម្មវិធីជំនួបពាណិជ្ជកម្មអាម៉េរិក-កម្ពុជា ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា លោក ​តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្វើការណែនាំអំពីផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជាទៅកាន់ភាគីអាម៉េរិក ព្រមទាំងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាម៉េរិកផងដែរ។

បើយោងតាមសភាពាណិជ្ជកម្មកម្ពុជា ជំនួបពាណិជ្ជកម្មអាម៉េរិក-កម្ពុជាឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការនាំចេញផលិតផលកម្ពុជាទៅក្នុងទីផ្សារអាម៉េរិក ដែលក្នុងនោះរួមមានអង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី  ទុរេន និង មៀន។ល។

​ក្រុមហ៊ុនកម្ពុជាជាង ៥០ ក្រុមហ៊ុននិងក្រុមហ៊ុនអាម៉េរិកផ្នែកនាំចូល ចែកចាយ និង ផ្សារទំនើបជាច្រើនក្រុមហ៊ុនក្នុងវិស័យម្ហូបអាហារនិងផលិតផលកសិកម្មបានចូលរួមក្នុងជំនូបពាណិជ្ជកម្មកម្ពុជា-អាម៉េរិកឆ្នាំ២០២៤នេះ។ ធុរជនកម្ពុជានិងអាម៉េរិកនឹងជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីពិនិត្យទៅលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរួម។

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចទៅកាន់ផ្សារទំនើបនិងក្រុមហ៊ុនចែកចាយផលិតផលនៅទីផ្សារអាម៉េរិក ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារនិងខ្សែច្រវាក់ផ្គត់ផ្គង់។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយកម្ពុជាបានឱ្យដឹងថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាម៉េរិកសម្រេចបានទឹកប្រាក់ប្រមាណ​ ៤,៥២៩ ប៊ីលានដុល្លារអាម៉េរិកក្នុងឆមាសទី១ឆ្នាំ២០២៤ កើនឡើង៤%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។​ ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន ៤,៤០១ ប៊ីលានដុល្លារអាម៉េរិក កើនឡើង៣,​៩​%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈការនាំចូលពីអាម៉េរិកមានទឹកប្រាក់ ១២៧,៧៨៨ លានដុល្លារអាម៉េរិក កើនឡើង៦,​៩​%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕


路过

雷人

握手

鲜花

鸡蛋