开启辅助访问
 找回密码
 立即注册
សម្តេចព្រះនរោត្តម សីហមុនី៖ បារាំងបានរួមចំណែក​…
2024-10-5 20:30| 发布者: 歆雨&倾尘| 查看: 358 |原作者: 歆雨&倾尘|来自: https://www.jianhuadaily.com/20241004/257718
东南亚信息港 首页 柬埔寨站 查看内容
摘要 : ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានមានព្រះរាជបន្ទូលថា…

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានមានព្រះរាជបន្ទូលថា ប្រជាជាតិបារាំងបានរួមចំណែកយ៉ាងសំខាន់ចំពោះការលើកតម្កើងវិស័យវប្បធម៌កម្ពុជា ជាពិសេសទំនាក់ទំនងកម្ពុជានិងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

សម្តេចព្រះនរោត្ដម សហមុនី បានលើកឡើងនៅក្នុងព្រះរាជសវនាការទ្វេភាគីជាមួយលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នាទីក្រុងប៉ារីស។

ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី និងលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង

ព្រះអង្គបានថ្លែងអំណរគុណចំពោះប្រជាជាតិបារាំងដែលបានដើរតួនាទីសំខាន់ចំពោះកិច្ចសហប្រតិបតិ្តការនៃការអនុវត្តគម្រោងលើកស្ទួយការបង្រៀនភាសាបារាំង ការលើកតម្កើងវិស័យវប្បធម៌កម្ពុជា ក្នុងបំណងជួយជំរុញឱ្យកម្ពុជាមានសកម្មភាពកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជានិងអង្គ​ការអន្តរជាតិហ្វ្រង់កូហ្វូនី។

ព្រះមហាក្សត្រកម្ពុជានិងលោកប្រធានាធិបតីបារាំងបានផ្ដោតការពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងបារាំងដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។

លោក អេម៉ានុយអែល ម៉ាក្រុង បានថ្វាយព្រះពរស្វាគមន៍ប្រកបដោយភាពខ្ពង់ខ្ពស់ថ្វាយចំពោះព្រះបាទនរោត្តម សីហមុនី ដែលស្តេចនឹងយាងចូលរួមជាមហាកិត្តិយសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» នាពេលនេះ នៅប្រទេសបារាំង។

តបតាមការសូមយាងរបស់លោក អេម៉ានុយអែល ម៉ាក្រុង, ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សហមុនីព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ជាមួយនឹងលោកប្រធានាធិបតី ម៉ាក្រុង និងលោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលបារាំងធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើងក្រោមមូលបទ«ការបង្កើតថ្មី នវានុវត្តន៍ និង សហគ្រិនភាពជាភាសាបារាំង» ហើយកិច្ចប្រជុំនេះក៏ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ សម្រាប់គោលបំណងមួយនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មីនិងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនីផងដែរ៕


路过

雷人

握手

鲜花

鸡蛋